មុខងារថ្មីលើ Youtube ដែលដាក់ឈ្មោះអោយនោះគឺ Community នេះគឺជាមុខងារមួយដែលគួរអោយចាប់អារម្មណ៍ និង មានអនុភាពសម្រាប់ម្ចាស់ Channel គ្រប់គ្នា ដែលអាចបង្ហោះ Feed របស់ខ្លួន ទៅកាន់ Subscribers របស់ខ្លួនបានយ៉ាងងាយ វាប្រៀបដូចជា អាចអោយអ្នកប្រាប់ពត៌មានអ្វីមួយឬពេលវេលា ដែលអ្នកបង្ហោះវីដេអូសម្រាប់ ប្រិយមិត្តរបស់អ្នកកំពុងតែរង់ចាំអ្នកជាដើម បានយ៉ាងល្អតែម្តង។ ខណៈពេលដែល Facebook កំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ទំព័រនីមួយៗ ដោយសារតែមុខងារ Explorer Feed ដូច្នេះហើយឪកាសនេះ ជា វីធីសាស្រ្តថ្មីរបស់ Youtube ដូចគ្នា ដើម្បីព្យាយាមទាក់ទាញចំណាប់អារម្មណ៍បន្ថែមទៅកាន់ អ្នកគាំទ្រ និង អ្នកកំពុងតែព្យាយាមដើរលើផ្លូវ Youtube នេះឯង
Comments
Post a Comment