ប៉ុន្មានថ្ងៃេនះ ខ្ញុំបាន ឃើញ P2push ធ្វើការចែករំលែកនូវ Windows 10 Edition ថ្មីដែលហៅថាប្រភេទ Windows 10 Gamer Edition ប៉ន្តែវាជា Lite ស្ថិតក្នុងការចាប់ផ្តើមអោយប្រើប្រាស់បណ្តើរៗមិនមែនជាផ្លូវការ ហើយក៏មិនទាន់រួចរាល់ទាំងស្រុងដែរ ប្រភេទ Windows នេះវានឹងជួយលោកអ្នកកាត់បន្ថយ នូវបញ្ហាជាច្រើន និង លឿនជាងប្រភេទ Windows ធម្មតា ដោយសារតែវាបានធ្វើការកាត់បន្ថយនូវ Animation មួយចំនួន មកប្រភេទ បែប Classic ធម្មតាវិញ និង មានការផ្លាស់ប្តូរ Interfect ថ្មី ដើម្បីអោយលឿនជាងមុនសម្រាប់ប្រិយមិត្តដែលមាន កុំព្យូទ័រ ទំហំមិនសូវជាធំ។
និយាយដោយត្រង់វាមិនត្រឹមតែអាចប្រើប្រាស់ បានសម្រាប់អ្នកលេងហ្គេមនោះទេ ប្រិយមិត្តដែលមានកុំព្យូទ័រទាបៗ ឬមួយត្រឹមតែសិស្សធម្មតា ប្រើប្រាស់កម្មវិធីមិនសូវជាទូលំទូលាយ គ្រាន់តែលេងហ្គេម និង កម្មវិធីជំនួយដ៏ការសិក្សាបន្តិចបន្តួចនោះ ក៏អាចជ្រើសដ៏ល្អមួយសម្រាប់លោកអ្នកផងដែរ។ វាមានទំហំប្រមាណជា 2GB អមដោយ ឯកសារជាប្រភេទ Torrent ប្រសិនបើលោកអ្នកចង់ទាញយក ត្រូវតែមានកម្មវិធី Utorrent ជាមុនសិន តាមរយៈ តំណរខាងក្រោមនេះ
Comments
Post a Comment