Rush Fire ហ្គេមបាញ់ប្រហារសម្រាប់ទូរស័ព្ទដៃ ដែលកំពុងតែមានប្រជាប្រិយភាពខ្ពស់ តាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ដោយសារតែហ្គេមនេះ វាមានអក្សរខ្មែរ ដើម្បីអោយលោក ងាយស្រួលក្នុងការ លេងវាព្រោះវាបង្កើតឡើងសម្រាប់អ្នកលេងនៅកម្ពុជាផ្ទាល់ ដោយសារតែ ឃើញថានៅកម្ពុជា មិនសូវជាមានការចាប់អារម្មណ៍លើហ្គេម ទូរស័ព្ទ សម្រាប់ប្រភេទហ្គេមបាញ់គ្នាបែបនេះ ដូច្នេះហើយប្រសិនបើវាចេញមកប្រហែលជាទទួលបានការចាប់អារម្មណ៍ច្រើន។ គួរបញ្ចាក់ផងដែរថា នៅថ្ងៃនេះ សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើការ ទាញយកវាដើម្បីចាប់ផ្តើមបានហើយ ប៉ុន្តែមិនទាន់អាចលេងបានឡើយ ត្រឹមតែទាញយកវាមកទុកជាមុនប៉ុណ្ណោះ ដោយឡែកសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS វិញសូមរង់ចាំបន្តិចសិន។ តោះសម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទាញយក និង ចុះឈ្មោះឥឡូវនេះភ្លាម តាមរយៈ តំណរខាងក្រោម ក្រោយទាញយករួចរាល់ សូមធ្វើការចុះឈ្មោះជាមុនសិន រហូតដល់ព្រឹកថ្ងៃទី ២៧ អ្នកអាចកម្សាន្តបានជាមួយនឹងរង្វាន់ ពេជ្យ 40 គ្រាប់តែម្តង។
ទាញយកទីនេះ Android

Comments
Post a Comment