SpinTies គឺជាហ្គេមដែលបញ្ចេញ ២ ឆ្នាំមកហើយ ប៉ុន្តែដោយសារតែភាពពេញនិយមរបស់វា មកដល់សព្វថ្ងៃ ទើបខ្ញុំលើកយកវាមកណែនាំមិត្តអ្នកអាន ព្រោះវាជាប្រភេទហ្គេម off Road ដែលល្បីល្បាញសម្រាប់ PC តែម្តងបាទ។
តាមរយៈហ្គេមនេះអ្នកត្រូវបើកឡាន ធំៗធ្វើតាម វគ្គនីមួយៗ ដែលតម្រូវអោយឆ្លងកាត់ ផ្លូវដែលមាន ភក់ជ្រាំ ច្រលងព្រៃភ្នំ និង សមុទ្រជាដើម និយាយរួមហ្គេមនេះ សម្រាប់អ្នក ចូលចិត្តបើកឡាន បែប Off Road មិនខកបំណងឡើយបាទ។
វាមានទំហំប្រមាណជា 330 MB ប៉ុណ្ណោះ ចំពោះតម្រូវកុំព្យូទ័រវិញ សម្រាប់បច្ចុប្បន្ននេះ ល្មមៗក៏អាចលេងបានដែរ ព្រោះវាមិនមានជាធំណាស់ណាប៉ុន្មានឡើយ ចំណែកឯក្រហ្វិចវិញគឺច្បាស់ អាស្រ័យទៅលើកុំព្យូទ័របស់លោកអ្នកដែរ មិនបាច់បារម្ភឡើយ។
ចំណាំប្រសិនបើអ្នកចង់លេង Online អាចជាវពី Steam បានខណៈពេលនេះវាមានតម្លៃប្រមាណជា 30 ដុល្លារ។
Comments
Post a Comment