Mortal Kombat XL លេង Online បង្ហាញខ្លួនសម្រាប់ PC ហើយ ជាលក្ខណៈ Open Beta ដូច្នេះហើយ ក្រុមហ៊ុនសម្រេចដាក់អោយលេងដោយឥតគិតថ្លៃ នៅចុងសប្តាហ៍នេះលើ Steam ជាមួយនឹង តម្លៃដើមរបស់វា ក្បែរ 30$ ឯណោះ។ តាមរយៈ ហ្គេមកាប់ចាក់បិសាច ដែលព្រឺព្រួចនេះ វាពិតជាមានឈុតឆាកមួយចំនួនគួរអោយប្រិយមិត្តចាប់អារម្មណ៍ខ្លាំង តោះទស្សនាវីដេអូ Trailer សិនទៅ មុននឹងសម្រេចចិត្តសាកល្បង
មើលតម្រូវការ កុំព្យូទ័រសិន
- OS: 64-bit: Win 7, Win 8, Win 10
- Processor: Intel Core i7-3770, 3.4 GHz | AMD FX-8350, 4.0 GHz
- Memory: 8 GB RAM
- Graphics: NVIDIA GeForce GTX 660 | AMD Radeon HD 7950
- DirectX: Version 11
- Network: Broadband Internet connection
- Storage: 40 GB available space
អ្នកអាចស្វែងរកវាបាននៅលើ Steam ឬ ចុចទីនេះ ហើយបើកជាមួយនឹង Steam តែម្តង ដើម្បីធ្វើការ តម្លើង និង លេង។ គួរបញ្ចក់ផងដែរថា ការដាក់អោយលេង ដោយឥតគិតថ្លៃនេះ នឹងផុតកំណត់នៅថ្ងៃទី 27/08/2016 ដុច្នេះប្រញាប់ឡើង ប្រសិនបើពេញចិត្តសឹមទិញយកលេង។
Comments
Post a Comment