ហ្គេម Jailbreak ផលិតដោយក្រុម DirexPlay ចេញជាផ្លូវការហើយ

ហ្គេម Jailbreak ផលិតដោយក្រុម DirexPlay ចេញជាផ្លូវការហើយ
ហ្គេម Jailbreak សម្រាប់ទូរស័ព្ទដៃដាក់អោយទាញយក និង លេងដោយឥតគិតថ្លៃហើយ ដែលជាហ្គេមដកស្រង់ចេញពីខ្សែរភាពយន្ត Jailbreak ផ្ទាល់តែម្តង។ វាជាប្រភេទហ្គេមផ្សេងព្រេងបែបម្នាក់ឯងក៏បាន និង លេងជាលក្ខណៈ Online Multiplayer ក៏បានផងដែរ អមដោយលក្ខណៈពិសេសជាច្រើន ពោលគឺចូលទៅក្នុងគុក ដើម្បីធ្វើការផ្សងព្រេង និង កម្ចាត់ឪក្រិដ្ឋជនចេញអោយឆ្ងាយធ្វើយ៉ាងណា ដើម្បីទទួលបានភាពជោគជ័យក្នុងបេសកកម្មមួយនេះ។


គួរបញ្ចាក់ផងដែរថា ក្រុម DirexPlay គឺជាក្រុមបង្កើតហ្គេមមួយក្នុងប្រទេសកម្ពុជាយើងសម្រាប់ទូរស័ព្ទដៃ និង ទទួលបានស្នាដៃជាច្រើនគួរសម្យដែរមកហើយ ខណៈពេលនេះ Jailbreak គឺជាហ្គេមថ្មីមួយទៀតរបស់ពួកគេ ដូច្នេះហើយ ពួកយើងគប្បីជួយជ្រួមជ្រែងក្នុងការផ្តល់ជាកម្លាំងចិត្តចូលរួមទាញយកលេងសាកល្បងអោយបានកាន់តែច្រើនកាន់តែល្អសម្រាប់ពួកគាត់ផងដែរ។ យ៉ាងណាមិញវាទើបនឹងដាក់អោយទាញយកសាកល្បង អាចនិយាយបានថា ត្រឹមជា Beta មិនទាន់គ្រប់លក្ខណៈពេញលេញនោះទេ វានៅមានបញ្ហាសម្រាប់ iPhone មិនទាន់អាចលេង Online បាន ដូច្នេះហើយក្រុមការងារ DirexPlay កំពុងតែដុតដៃដុតជើងលើបញ្ហានេះ។


ក្នុងវគ្គនីមួយៗរបស់ហ្គេមនេះវាមានឈុតឆាកដែលគួរអោយចាប់អារម្មណ៍ជាច្រើន ជាពិសេសខ្ញុំចូលចិត្តការឌីហ្សាញរបស់ក្រុម DirexPlay គឺវាគួរអោយទាក់ទាញនិងចាប់អារម្មណ៍ដោយសារតែប្លែកភ្នែកមែនទេន ថែមទាំងមានផ្ទាំងបង្ហាញអក្សរដែលគួរអោយជាប់ចិត្តដិតអារម្មណ៍ផងដែរ។ លោកអ្នកក៏អាចចាប់ផ្តើមផ្សេងព្រេងនិងជ្រើសរើសតួអង្គដើម្បីផ្គាប់ចិត្តខ្លួនឯងជាមួយហ្គេមនេះផងដែរ ។ តោះចាំកាលទៀត ទាញយកតាមរយៈ តំណរខាងក្រោមនេះ


Comments